> /

Senior Sales Support Officer

--Mega Leasing PLC.,--

តួនាទីភារកិច្ចសង្ខេប  

មន្ត្រីជាន់ខ្ពស់គាំទ្រផ្នែកលក់ មានតួនាទីសម្របសម្រួល និងគាំទ្រក្រុមលក់ក្នុងការអនុវត្តប្រតិបត្តិការប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព រួមទាំងការធានាឱ្យបាននូវគុណភាពឯកសារភតិសន្យាហិរញ្ញវត្ថុ ការគ្រប់គ្រងទិន្នន័យអតិថិជន និងការផ្តល់សេវាកម្មគាំទ្រដល់សាខា។ លើសពីនេះ តួនាទីនេះក៏ទទួលខុសត្រូវលើការតាមដានការអនុវត្តការងាររបស់សាខា និងជំរុញការផ្សព្វផ្សាយសេវាកម្មតាមប្រព័ន្ធឌីជីថល ដើម្បីសម្រេចឱ្យបានតាមគោលដៅលក់របស់គ្រឹះស្ថាន។

   

1. តួនាទី : មន្ត្រីជាន់ខ្ពស់គាំទ្រផ្នែកលក់

2. នាយកដ្ឋាន : ប្រតិបត្តិការ

3. ប្រភេទកិច្ចសន្យា     : កិច្ចសន្យាមានថេរវេលាមិនកំណត់

4. រាយការណ៍ទៅកាន់ : អគ្គនាយក

5. ទីតាំងបំរើការងា : គ្រប់សាខាទាំងអស់

6. បុគ្គលិកក្រោមបង្គាប់ : គ្មាន


7. កាតព្វកិច្ច និងទំនួលខុសត្រូវសំខាន់ៗ

  • ជួយសម្រួលដំណើរការស្នើសុំភតិសន្យាហិរញ្ញវត្ថុតាមរយៈ Mega Leasing App និងធានាភាពត្រឹមត្រូវនៃឯកសារ

  • ត្រួតពិនិត្យ និងកែតម្រូវទិន្នន័យក្នុងប្រព័ន្ធ(Morakot & Operation Management System) ឱ្យមានភាពត្រឹមត្រូវ និងស្វ័យប្រវត្តិ (Real-time)

  • ផ្ទៀងផ្ទាត់ឯកសារអតិថិជន ដើម្បីធានាថាការអនុវត្តការងារអនុលោមតាមបទប្បញ្ញត្តិនានា និងគោលការណ៍របស់គ្រឹះស្ថាន

  • ដោះស្រាយបញ្ហាបច្ចេកទេសលក់ និងឆ្លើយតបចម្ងល់នានាជូនមន្ត្រីលក់ទូទាំងគ្រឹះស្ថាន

  • រៀបចំរបាយការណ៍លក់ប្រចាំថ្ងៃ/សប្តាហ៍/ខែ ដើម្បីវិភាគប្រសិទ្ធភាពនៃការលក់ និងកំណត់ចំណុចដែលត្រូវកែលម្អ

  • ទំនាក់ទំនងជាមួយបុគ្គលិកសាខា យ៉ាងតិច ១០ នាក់ក្នុងមួយថ្ងៃ ដើម្បីប្រមូលព័ត៌មានទីផ្សារ និងការប្រឈមការលក់ជាក់ស្តែង

  • ទំនាក់ទំនងជាមួយអតិថិជនយ៉ាងតិច ៥ នាក់ក្នុងមួយថ្ងៃ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងស្ទង់មតិអំពីការពេញចិត្តលើសេវាភតិសន្យា ហិរញ្ញវត្ថុ សម្រាប់យកមកវិភាគ និងកំណត់ចំណុចដែលត្រូវកែលម្អ

  • សហការជាមួយនាយកនាយកដ្ឋានប្រតិបត្តិការ និងនាយកនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម ដើម្បីវាយតម្លៃ និងកែលម្អលើចំណុចខ្វះខាតរបស់បុគ្គលិក ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ

  • វិភាគដៃគូប្រកួតប្រជែង និងបង្កើតគំនិតថ្មីៗដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង

  • តាមដានការអនុវត្តរបស់បុគ្គលិកលើបណ្តាញលក់សំខាន់ៗ (ភ្នាក់ងារសហគមន៍, កម្មវិធីអតិថិជនណែនាំអតិថិជន, និង Facebook) ជាដើម ដើម្បីឱ្យស្របតាមនីតិវិធីរបស់គ្រឹះស្ថាន

  • ជួយណែនាំ ឬបណ្តុះបណ្តាលបុគ្គលិកថ្មី អំពីការប្រើប្រាស់ទម្រង់ឯកសារ និងប្រព័ន្ធបច្ចេកវិទ្យាដែលគ្រឹះស្ថានបានដាក់ឱ្យ ប្រើប្រាស់

  • មានឆន្ទៈ ក្នុងការចុះគាំទ្រការលក់នៅតាមសាខា នៅពេលមានភាពចាំបាច់

  • ចូលរួមក្នុងកិច្ចប្រជុំជាមួយនាយកដ្ឋាន ឬផ្នែកពាក់ព័ន្ធ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាការងារនានា

  • អនុវត្តន៍កិច្ចការ និងសកម្មភាពផ្សេងៗទៀតតាមការចាត់តាំងពីប្រធានផ្ទាល់។

8. លក្ខខណ្ឌជ្រើសរើស

  • មានសញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ធនាគារ និង ហិរញ្ញវត្ថុ ឬជំនាញពាក់ព័ន្ធ

  • មានបទពិសោធន៍ការងារយ៉ាងតិច ២-៣ ឆ្នាំ ក្នុងផ្នែកគាំទ្រការលក់ ឬប្រតិបត្តិការឥណទានក្នុងវិស័យហិរញ្ញវត្ថុ

  • ជំនាញកុំព្យូទ័រ (Word, Excel, PowerPoint) និងអាចប្រើប្រាស់អ៊ិនធឺណិត/អ៊ីម៉ែលបានស្ទាត់ជំនាញ

  • ទំនាក់ទំនង និងសរសេរភាសាខ្មែរ និងអង់គ្លេសបានល្អ

  • មានជំនាញទំនាក់ទំនង, ការចរចា, ការគ្រប់គ្រងការងារច្រើនក្នុងពេលតែមួយ, និងការដោះស្រាយបញ្ហា

  • មានស្មារតីទទួលខុសត្រូវខ្ពស់, មានសីលធម៌វិជ្ជាជីវៈ, មានឆន្ទៈរៀនសូត្រ, និងអាចធ្វើការងារបានទាន់ពេលវេលា