> /

Shop Manager

--Mega Leasing PLC.,--

១. ការគ្រប់គ្រងប្រតិបត្តិការហាង (Operational Management)

·       ដឹកនាំ និងតម្រង់ទិសក្រុមការងារឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយប្រកាន់យកគោលការណ៍ "ដឹកនាំជាគំរូ" (Lead by Example)។

·       គ្រប់គ្រងពង្រឹងវិន័យ អនាម័យ និងសណ្ដាប់ធ្នាប់ក្នុងហាង ឱ្យស្របតាមស្តង់ដារដែលបានកំណត់។

·       ត្រួតពិនិត្យ និងចាត់ថ្នាក់គុណភាពម៉ូតូ (ចាប់ពីកម្រិតល្អ រហូតដល់ខូចខាតច្រើន) និងរៀបចំផែនការជួសជុលឱ្យបានទាន់ពេលវេលា ដើម្បីរក្សាគុណភាពម៉ូតូឱ្យនៅជាកម្រិតល្អ។

·       ចាត់ចែងដាក់កម្រិតម៉ូតូដែលមានប្រយោជន៍សមស្រប ព្រមទាំងត្រួតពិនិត្យសម្ភារការិយាល័យ និងឧបករណ៍ផ្សេងៗឱ្យមានគ្រប់គ្រាន់ជាប្រចាំ។

·       បង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់បុគ្គលិក និងតាមដានរៀបចំផែនការការងារឱ្យបានច្បាស់លាស់។

·       អនុវត្តនិងគ្រប់គ្រងចរន្តសាច់ប្រាក់ (ចំណូល-ចំណាយ) ឱ្យបានត្រឹមត្រូវ និងរក្សាប្រាក់ចំណូល (Cash Flow) ក្នុងហាងឱ្យមានស្ថិរភាព។

២. ការលើកកម្ពស់សន្ទុះជោគជ័យនៃការលក់ (Sales Performance Enhancement)

·       ជំរុញ និងតាមដានការអនុវត្តគោលដៅលក់ (Sales Targets) ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ដើម្បីធានាឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។

·       ណែនាំបន្ថែមដល់បុគ្គលិកអំពីចំណេះដឹងផ្នែកផលិតផល និងបច្ចេកទេសលក់ឱ្យកាន់តែល្អប្រសើរ។

·       តាមដាន និងកែប្រែវិធីសាស្ត្រអូសទាញអតិថិជន និងបង្កើនអត្រាសម្រេចការលក់ (Walk-in Customers) ឱ្យមានប្រសិទ្ធភាពខ្ពស់។

·       សិក្សា និងតាមដានស្ថានភាពទីផ្សារ គូប្រជែង និងនិន្នាការអតិថិជន ដើម្បីកែសម្រួលយុទ្ធសាស្ត្រលក់ឱ្យទាន់សភាពការណ៍។

·       គ្រប់គ្រង និងត្រួតពិនិត្យចំណាយអាជីវកម្ម (ចំណាយ-ចំណេញ) ដើម្បីធានាបាននូវប្រសិទ្ធភាពអាជីវកម្ម និងបង្កើនប្រាក់ចំណេញ។

៣. ការគ្រប់គ្រងស្តង់ដារហាង (Shop Standard Management)

·       ធានាឱ្យមានការអនុវត្តស្តង់ដារហាងឱ្យបានត្រឹមត្រូវជាប្រចាំ។

·       ត្រួតពិនិត្យអនាម័យ សណ្ដាប់ធ្នាប់ និងបរិយាកាសក្នុងហាងជាប្រចាំ។

·       ធានាសុវត្ថិភាពទ្រព្យសម្បត្តិ និងសម្ភារក្នុងហាងឱ្យបានល្អប្រសើរ។

·       រៀបចំផែនការចរាចរណ៍ម៉ូតូចូល-ចេញ និងតាមដានការអនុវត្តជាប្រចាំ។

៤. ការគ្រប់គ្រងគុណភាពម៉ូតូ (Motorbike Quality Management)

·       ត្រួតពិនិត្យគុណភាពម៉ូតូមុនពេលដាក់បង្ហាញលក់។

·       ធានាថាម៉ូតូមានសុវត្ថិភាព និងបំពាក់ឧបករណ៍ការពារត្រឹមត្រូវសម្រាប់អតិថិជនជិះសាកល្បង (Test Drive)។

·       ចាត់ចែងទុកដាក់ម៉ូតូឱ្យមានសុវត្ថិភាព និងត្រួតពិនិត្យគុណភាពម៉ូតូដែលរក្សាទុកឱ្យបានល្អ។

·       តាមដាន និងកែសម្រួលគុណភាពម៉ូតូដែលខូចខាត ឬមានបញ្ហាឱ្យបានទាន់ពេលវេលា។

៥. ការគ្រប់គ្រងបុគ្គលិកលក់ (Sales Staff Management)

·       រៀបចំកាលវិភាគការងាររបស់បុគ្គលិកលក់ឱ្យបានសមស្រប។

·       បណ្តុះបណ្តាល និងតម្រង់ទិសបុគ្គលិកលើជំនាញលក់ និងសេវាកម្មអតិថិជន។

·       តាមដាន និងវាយតម្លៃការអនុវត្ត KPI របស់បុគ្គលិកលក់ជាប្រចាំខែ។

·       រាយការណ៍អំពីវត្តមាន និងអវត្តមានរបស់បុគ្គលិកឱ្យបានច្បាស់លាស់។

៦. ការគ្រប់គ្រងបទពិសោធន៍អតិថិជន (Customer Experience)

·       ធានាថាអតិថិជនទទួលបានសេវាកម្មល្អ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

·       ដោះស្រាយបញ្ហា និងបណ្ដឹងតវ៉ារបស់អតិថិជនឱ្យបានទាន់ពេលវេលា និងប្រកបដោយសមរម្យ។

·       កសាងទំនាក់ទំនងល្អជាមួយអតិថិជន ដើម្បីជំរុញការលក់ និងការគាំទ្រឡើងវិញ។

៧. ការគ្រប់គ្រងផ្សព្វផ្សាយ និងការប្រូម៉ូសិន (Marketing & Promotion)

·       ធានាថាការផ្សព្វផ្សាយ និងកម្មវិធីប្រូម៉ូសិនត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

·       រៀបចំ និងចាត់ចែងសម្ភារផ្សព្វផ្សាយនៅក្នុងហាងឱ្យមានរបៀបរៀបរយ។

·       សហការក្នុងការរៀបចំ និងអនុវត្តកម្មវិធីពិសេសៗដូចជា Lucky Draw ឬការប្រូម៉ូសិនផ្សេងៗ។

៨. សហការជាមួយថ្នាក់ដឹកនាំ និងផ្នែកពាក់ព័ន្ធ (Cross-Department Collaboration)

·       សហការជិតស្និទ្ធជាមួយ CO, CCO និង Branch Manager ដើម្បីសម្រេចគោលដៅលក់ និងប្រតិបត្តិការ។

·       អនុវត្តតាមគោលការណ៍ និងការណែនាំពីថ្នាក់ដឹកនាំ និងការិយាល័យកណ្តាល។

·       ចូលរួមប្រជុំ និងរាយការណ៍អំពីស្ថានភាពអាជីវកម្មប្រចាំសាខាឱ្យបានទៀងទាត់។

៩. ការគ្រប់គ្រងឯកសារ និងរបាយការណ៍ (Document & Inventory Control)

·       រៀបចំ និងរក្សាទុកឯកសារអាជីវកម្ម កិច្ចសន្យាលក់ និងឯកសារពាក់ព័ន្ធឱ្យមានសុវត្ថិភាព និងរបៀបរៀបរយ។

·       បំពេញ Check List ត្រួតពិនិត្យប្រចាំថ្ងៃ និងប្រចាំសប្តាហ៍។

·       រាយការណ៍អំពីបញ្ហា ប្រតិបត្តិការ និងស្តុកម៉ូតូជូនថ្នាក់ដឹកនាំឱ្យបានទាន់ពេលវេលា។

១០. ការងារភារកិច្ច និងធនធានមនុស្ស (Human Resources & Teamwork)

·       សម្របសម្រួល និងដោះស្រាយទំនាស់ផ្ទៃក្នុងរបស់បុគ្គលិក ដើម្បីរក្សាបរិយាកាសធ្វើការងារល្អ។

·       បង្កើតស្មារតីក្រុម និងលើកទឹកចិត្តបុគ្គលិកឱ្យធ្វើការងារដោយសកម្ម និងមានប្រសិទ្ធភាព។

·       បណ្តុះបណ្តាល និងតម្រង់ទិសបុគ្គលិកថ្មីឱ្យយល់ដឹងពីការងារ និងវប្បធម៌ក្រុមហ៊ុន។

·       ណែនាំ និងកែប្រែបុគ្គលិកដែលមានការអនុវត្តការងារខ្សោយឱ្យមានការរីកចម្រើន។

·       ពង្រឹងការគោរពពេលវេលាធ្វើការ (ម៉ោង ០៨:០០ ព្រឹក) និងពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង។

១១. ការគ្រប់គ្រងសុវត្ថិភាព និងទ្រព្យសម្បត្តិ (Safety & Security Management)

·       ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិក្នុងហាង។

·       ធានាការប្រើប្រាស់ឧបករណ៍ និងសម្ភារក្នុងហាងដោយសុវត្ថិភាព។

·       រាយការណ៍ និងដោះស្រាយហេតុការណ៍មិនប្រក្រតី ឬគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើង។